Thursday, June 19 2025

ការផ្លាស់ប្ដូររបស់យស

ក្នុងពេលព្រះពុទ្ធគង់នៅឧទ្យានក្ដាន់ នានគរពារាណសី​ បុរសវ័យក្មេងអ្នកមានម្នាក់ឈ្មោះយសបានមកជួបទ្រង់។ យសបានស្ដាប់ការបង្ហាញផ្លូវរបស់ព្រះពុទ្ធ​​ ហើយក៏មានចិត្តជ្រះថ្លាយ៉ាងខ្លាំង ដោយការបង្ហាញផ្លូវនោះ គាត់ក៏បានបួសជាសង្ឃ(ភិក្ខុ)។

          លុះវេលាជិតល្ងាច​ ​បុរស់វ័យចំណាស់ម្នាក់បានមកដល់ជួបព្រះពុទ្ធ​ ហើយបានប្រាប់ព្រះពុទ្ធថាកូនប្រុសរបស់គាត់បានចេញពីផ្ទះនាព្រឹកថ្ងៃនោះ​​ ដោយប្រាប់ថានឹងទៅសួរសុខទុក្ខព្រះពុទ្ធ ប៉ុន្តែមិនឃើញត្រលប់មកវិញទេ។ ទាំងគាត់និងប្រពន្ធមានការបារម្ភដោយសង្ស័យថាកូនពួកគាត់ប្រាកដជាចោរប្លន់សម្លាប់ហើយ។ ព្រះពុទ្ធបានប្រាប់បុរសជាឪពុកនោះកុំបីបារម្ភ ហើយថាកូនប្រុសគាត់បានបួសជាសង្ឃហើយ។ បន្ទាប់មកទៀត ព្រះពុទ្ធបានចាប់ផ្ដើមពន្យល់អំពីការបង្ហាញផ្លូវដល់ឪពុករបស់យស ហើយមិនយូរប៉ុន្មាន បុរសជាឪពុកនោះក៏បានបួសជាសង្ឃដែរ។
          យសមានមិត្តភក្ដិចំនួន៥៤នាក់ដែលយសបានណែនាំអោយស្គាល់ព្រះពុទ្ធ ដើម្បីស្ដាប់ការបំភ្លឺផ្លូវពីព្រះអង្គ។ មិត្តភក្តិទាំងនោះក៏បានបួសជាសាវ័កដែរ។ ដោយការបង្ហាញផ្លូវនេះ ក្នុងពេលដ៏ខ្លី មានសាវ័កចំនួន៦០អង្គ៕

No comments:

Powered by Blogger.