ហេតុអ្វីអ្នកគួររៀនចិត្តវិទ្យា?


នេះជាមូលហេតុមួយចំនួនដែលខ្ញុំគិតថាអ្នកគួរតែស្វែងយល់ពីចិត្តវិទ្យាកាន់តែច្រើន៖
១. ចិត្តវិទ្យាអាចជួយអ្នកឱ្យយល់ពីខ្លួនឯងឱ្យបានកាន់តែប្រសើរឡើង
នៅពេលអ្នកស្វែងយល់ពីចិត្តវិទ្យា នោះអ្នកអាចសិក្សាពីការលូតលាស់របស់មនុស្សម្នាក់ៗ ការបង្កើតបុគ្គលិកលក្ខណៈ និងកត្តាជាច្រើនដែលមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់មនុស្ស ដូចជាសង្គម និងវប្បធម៌ជាដើម។ អ្នកក៏អាចស្វែងយល់ពីឱ្យកាន់តែស៊ីជម្រៅទៅលើឥទ្ធិពលជាច្រើនទៅលើជីវិតរបស់អ្នក។
២. ស្វែងយល់ពីចិត្តវិទ្យាអាចជួយអ្នកស្វែងយល់ពីមនុស្សនៅជុំវិញខ្លួនអ្នក
អ្នក​បានសិក្សាពីអាកប្បកិរិយា បុគ្គលិកលក្ខណៈរបស់មនុស្ស អ្នកអាចស្វែងយល់ពីឥទ្ធិពល ឬការជំរុញផ្លូវចិត្តណាមួយដែលធ្វើឱ្យមានអាកប្បកិរិយាណាមួយ។


៣. ចិត្តវិទ្យាអាចជួយអ្នកឱ្យក្លាយទៅជាអ្នកប្រាស្រ័យទាក់ទងដ៏ល្អម្នាក់
សិក្សាទៅលើមុខវិជ្ជាមួយចំនួន ដូចជាចិត្តរំភើប ភាសា និងភាសាកាយវិការ អាចជួយជំនាញប្រាស្រ័យទាក់ទងអន្តរបុគ្គលរបស់អ្នកបានល្អប្រសើរ។ នៅពេលដែលអ្នកសិក្សាពីវា នោះអ្នកនឹងអាចស្វែងយល់កាន់តែល្អប្រសើរពីអ្នកដទៃ និងអ្វីដែលពួកគេកំពុងដែលចង់និយាយ។
៤. អ្នកអាចអភិវឌ្ឍជំនាញការគិតបែបវិភាគ
នៅពេលដែលអ្នកសិក្សាពីចិត្តវិទ្យា អ្នកអាចនឹងរៀនបន្ថែមទៅនឹងប្រធានបទមួយចំនួនដូចជា វិធីសាស្រ្តវិទ្យាសាស្រ្ត ការសម្រេចចិត្ត និងការដោះស្រាយបញ្ហា។ ទាំងអស់នេះ អាចជួយអ្នកពង្រឹងសមត្ថភាពក្នុងការគិតបែបស៊ីជម្រៅ និងការគិតបែបវិភាគវែកញែកពីបញ្ហាផ្សេងៗបាន។
៥. ឪកាសការងារដែលទាក់ទងទៅនឹងចិត្តវិទ្យា
ចិត្តវិទ្យាបច្ចុប្បន្នកំពុងតែមានការយកចិត្តទុកដាក់ខ្លាំងនៅប្រទេសកម្ពុជានៅពេលថ្មីៗនេះ ដូចជា SPEM ក្រសួងអប់រំ ក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋ ឬអង្គការក្រៅរដ្ឋាភិបាល។
៦. អ្នកនឹងស្វែងយល់ពីការលូតលាស់ពីដំណាក់កាលនីមួយៗរបស់មនុស្ស
នៅក្នុងចិត្តវិទ្យា អ្នកនឹងបានសិក្សាពីការលូតលាស់របស់មនុស្សចាប់តាំងពីនៅក្នុងផ្ទៃ រហូតដល់ស្លាប់ទៅវិញ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំង នៅពេលដែលមានកូន ប្អូន ឬក្មួយ។ យើងអាចស្វែងយល់ពីការលូតលាស់ ឬការយឺតយាវនៃការលូតលាស់នោះ។ ហើយអ្នកក៏អាចសង្កេតពីការលូតលាស់របស់ខ្លួនផងដែរ។
៧. ចិត្តវិទ្យាជាវិទ្យាសាស្រ្តមួយដែលមានការទាក់ទងជាមួយនឹងជំនាញជាច្រើនទៀត
ចិត្តវិទ្យាមានផ្នែកតូចៗជាច្រើន ដូចជា ចិត្តវិទ្យាគ្លីនិច ចិត្តវិទ្យាសហគមន៍ ចិត្តវិទ្យាឧស្សាហកម្ម និងស្ថាប័ន ចិត្តវិទ្យាកោសល្យវិច្ជ័យ ចិត្តវិទ្យាពុទ្ធិ ចិត្តវិទ្យាអាកប្បកិរិយា ចិត្តវិទ្យាបុគ្គលិកលក្ខណៈ ចិត្តវិទ្យាកីឡា ចិត្តវិទ្យាបរិស្ថាន និងផ្នែកជាច្រើនទៀត។

៨. សិក្សាពីចិត្តវិទ្យាធ្វើឱ្យអ្នកយល់កាន់តែច្បាស់ពីបញ្ហា និងជម្ងឺផ្លូវចិត្
បញ្ហា និងជម្ងឺផ្លូវចិត្តពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាក៏អាចធ្វើមនុស្សស្លាប់ ដូចជម្ងឺផ្លូវកាយផងដែរ ឧទាហរណ៍ ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរជាដើម។


No comments:

Powered by Blogger.